វាមិនពិបាកឡើយដោយគ្រាន់តែ ដើររយៈពេល ១៥ នាទីក្នុងរាល់ថ្ងៃ។ ការដើររយៈពេល ១៥ នាទីពិតជារឿងចាំបាច់សម្រាប់សុខភាពយើងប្រចាំថ្ងៃណាស់។ យោងតាមការសិក្សាបង្ហាញថា ការដើរជាប្រចាំរយៈពេល ១៥ នាទី កាត់បន្ថយការស្លាប់មុនអាយុបាន ២២ ភាគរយ នេះបើប្រៀបធ្វើនឹងអ្នកមិនដើរបែបនេះទាល់តែសោះ។ វេជ្ជបណ្ឌិតក៏បានអះអាងដែរថា ក្នុងមួយអាទិត្យត្រូវមានសកម្មភាពរាងកាយសរុបយ៉ាងហោចណាស់ក៏ ១៥០ នាទីដែរ។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការដើរយៈពេល ១៥ នាទីរៀងរាល់ថ្ងៃ។
- បង្ការជំងឺទឹកនោមផ្អែម
– ស្រកទម្ងន់
- បង្កើនកម្រិតវីតាមីន D
- បំបាត់ការឈឺចាប់
- ជួយបង្ការមហារីកពោះវៀនធំ មហារីកសុដន់ និងសួត
- ជួយដល់សុខភាពបេះដូង
- បង្កើនអារម្មណ៍កាន់តែល្អ៕