ធុរេនជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមខ្លាំងជាងគេបំផុត និងមានប្រយោជន៍ច្រើនចំពោះសុខភាពស្ត្រីមានផ្ទៃពោះ ជាពិសេសជួយការពារទារកពីជំងឺខ្វិនខ្វង់ និងខ្វះកាយសម្បទា។ អ្នកជំនាញបានណែនាំឱ្យស្ត្រីទទួលទានធុរេន ព្រោះវាមានផ្ទុកអាស៊ីតហ្វូឡាតដែលដើរតួសំខាន់ក្នុងដំណើរការលូតលាស់កោសិកា និង DNA របស់ទារក។
ស្ត្រីញ៉ាំធុរេនជាប្រចាំជួយដល់ការលូតលាស់ខួរក្បាលរបស់ទារក។ ហើយសមាសធាតុក្នុងធុរេនអាចជួយជម្រុញដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ បង្កើនការស្រេកឃ្លានអាហារ។ ពិសេស ស្ត្រីពពោះបាន ៣ខែដំបូងអាចជួបបញ្ហាចាញ់កូន ពិបាកញ៉ាំអាហារ។
ជាតិប៉ូតាស្យូមក្នុងធុរេននឹងជួយដល់ការលូតលាស់របស់សុខភាពគ្រោងឆ្អឹងគភ៌ ស្របពេលធ្វើឱ្យម្តាយក៏ទទួលបានឆ្អឹងរឹងមាំ ជាតិសរសៃនឹងជួយការពារម្តាយពីជំងឺទល់លាមក និងជាឱសថបំបាត់ជំងឺឈឺក្បាលរបស់ស្ត្រីយ៉ាងមានប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលកំពុងពពោះហើយចង់ញ៉ាំទុរេននោះ គឺអាចញ៉ាំបាន ព្រោះញ៉ាំទុរេនមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ ក៏ប៉ុន្តែញ៉ាំតិចបានហើយ មិនអាចញ៉ាំច្រើនពេកទេ ព្រោះវាអាចបណ្តាលឲ្យទៅជាក្តៅខ្លួនបាន។
ទោះយ៉ាងណា ដោយសារតែទុរេនមានជាតិស្ករ និងកាបូអីដ្រាតខ្ពស់ ម៉ាក់ៗដែលមានបញ្ហាសុខភាពមួយចំនួនគួរចៀសវាងដូចជា៖
– ស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
– ស្រ្តីមានផ្ទៃពោះមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
– ស្រ្តីមានផ្ទៃពោះលើសទម្ងន់។
សរុបទៅ ម៉ាក់ៗមានផ្ទៃពោះអាចញ៉ាំទុរេនបាន តែត្រូវកំណត់បរិមាណដែលញ៉ាំ ដើម្បីកុំប៉ះពាល់ដល់សុខភាព តែប្រសិនបើញ៉ាំហើយមានអារម្មណ៍ថាមិនស្រួល គួរទៅជួបគ្រូពេទ្យ។