ឧស្សាហ៍គេងមិនលក់ គ្រាន់តែដាំរុក្ខជាតិ ៣ប្រភេទនេះ ដាក់ក្នុងបន្ទប់ នឹងអាចជួយឲ្យលោកអ្នកគេងលក់ស្កប់ស្កល់ភ្លាម

ប្រសិនបើ​លោកអ្នក​យល់ឃើញថា រាល់​យប់​គេង​មិន​ងាយ​លក់ ប៉ុន្តែ​មិន​ចង់​លេបថ្នាំ ឬ ទទួលទាន​របស់​ជំនួយ​ឱ្យ​ឆាប់​គេង​លក់ លោកអ្នក​គួរតែ​ពិចារណា​ដាក់​កូន​រុក្ខជាតិ​ក្នុង​បន្ទប់​ហើយ ដើម្បី​ជួយ​លោកអ្នក​គេង​បាន​លក់​ស្កប់ស្កល់​។

១. ផ្កាម្លិះ​៖ យោងតាម​ការសិក្សា​រប​ស់​សាកលវិទ្យាល័យ Wheeling Jesuit University បានឱ្យដឹងថា ផ្កាម្លិះ​មាន​សមត្ថភាព​ជំរុញ​ការ​គេង​របស់​មនុស្ស ខណៈ​នៅ​ជួយ​ធ្វើឱ្យមាន​អារម្មណ៍ល្អ និង កាត់បន្ថយ​ការ​តប់ប្រមល់​។ ក្លិន​របស់​ផ្កាម្លិះ​ជា​អ្នក​ជួយ​ឱ្យ​លោកអ្នក​គេង​បាន​ស្កប់ស្កល់​ដោយ​មិនដឹង​ខ្លួន​។

២. ផ្កា​ឡា​វេន​ឌ័​រ (Lavender)៖ តាម​ការស្រាវជ្រាវ ក្លិន​របស់​ផ្កា​ឡា​វេន​ឌ័​រ​មាន​សមត្ថភាព​ជួយ​ឱ្យ​ការ​គេង​បាន​លក់​ស្កប់ស្កល់ និង​កាត់បន្ថយ​ការ​ថប់​បារម្ភ​។

៣. ប្រទាល​កន្ទុយក្រពើ​៖ មនុស្ស​ភាគច្រើន​ដាក់​ផើង​ប្រទាល​កន្ទុយក្រពើ​នៅក្រៅ​ផ្ទះ ខណៈដែល​វា​គួរតែ​ដាក់​នៅក្នុង​បន្ទប់​គេង​។ ដើម​នេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “​ដើម​អមតៈ​” ដែល​បញ្ចេញ​អុកស៊ីសែន​តែ​ ពេល​រាត្រី​ប៉ុណ្ណោះ ជាហេតុ​ជួយ​ឱ្យ​លោកអ្នក​អាច​ស្រូបខ្យល់​បរិសុទ្ធ ស្រួលខ្លួន​នៅពេល​គេង​យប់​៕