ការ​ទទួលទានផ្លែ​ទ​ទឹម មានអត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ ដែលគ្រប់គ្នាកម្រ​​ដឹង​អំពី​រឿង​នេះណាស់

កាលពី​ពេលមុនៗ ក្រុមការងារ​របស់​យើងខ្ញុំ​បាន​បង្ហាញ​រួចមកហើយ​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ផ្លែ​ទទឹម​មក​លើ​សុខភាព​មនុស្ស​យើង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផ្លែឈើ​មួយ​នេះ​ក៏​ត្រូវបាន​គេ​រកឃើញ​ទៀតថា ផ្តល់​ប្រយោជន៍​ច្រើន​ថែមទៀត​ចំពោះ​សុខភាព​សម្រស់​មនុស្ស​យើង​ដែរ តាមរយៈ​ការ​ញ៉ាំ​ធម្មតា ផឹកទឹក និង​គ្រាប់​របស់​វា​ជាដើម​។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សម្រស់ ៣​យ៉ាង ដែល​អ្នក​នឹង​ទទួលបាន​ពី​ផ្លែ​ទ​ទឹម យ៉ាង​អាថ៌កំបាំង​បំផុត ព្រោះ​វា​កម្រ​មាន​នរណា​ដឹង​អំពី​រឿង​នេះ​ណាស់​។​

​ភ្នែក​កាន់តែ​មាន​សុខភាព​ល្អ​៖ ក្នុង​ទឹក​របស់​ផ្លែ​ទទឹម មាន​សារធាតុ​មួយ​ប្រភេទ ដែល​គេ​បាន​ប្រើប្រាស់​វា​ដើម្បី​ព្យាបាល​ជំងឺភ្នែកឡើងបាយ ហើយ​ក៏​ប្រើ​ដូច​ជា​ថ្នាំ​បន្ត​លាង​ភ្នែក​អញ្ចឹង​ដែរ​។ យ៉ាងណាមិញ សារធាតុ​មួយ​នេះ​នឹង​កាត់បន្ថយ​ការកើតមាន​ជំងឺភ្នែកឡើងបាយ​នៅ​ថ្ងៃ​អនាគត​ទៀត​។

ជួយ​ការពារ​សុខភាព​ស្បែក៖ ​គ្រាប់​ផ្លែ​ទ​ទឹម ១០០​ក្រាម ផ្តល់​នូវ​វីតាមីន C, K និង​សារធាតុ Polyphenols, ellagitannins និង Flavonoids ដែល​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​។ ដោយសារ​តែ​វា​មាន​សមត្ថភាព​ជា​អង់​ទី​អុកស៊ី​ដង់​ដែរ​នោះ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។

ជាមួយគ្នានេះដែរ វា​នឹង​ជួយ​ឲ្យ​ស្បែក​មនុស្ស​យើង​មើល​ទៅ​ស្រស់ថ្លា និង​ផ្តល់​សំណើម​ជាប់​បាន​យ៉ាង​ល្អ​។ ម្យ៉ាងវិញទៀត តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ទឹក​ផ្លែ​ទទឹម​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ជំងឺ​បេះដូង​។ កាលណា​ញ៉ាំ​វា​រាល់ថ្ងៃ វា​នឹង​ជួយ​ទប់ស្កាត់​ការបង្ក​រោគ​ដោយ​វីរុស និង​បាក់តេរី ដែល​នាំឲ្យ​កើត​ជា​កំណក​ជាប់​ធ្មេញ​ដែរ​។

ផលិតផល​ថែរក្សា​សម្រស​បែប​ធម្មជាតិ​៖ ជាមួយ​នឹង​ទឹក​ផ្លែ​ទទឹម​លាយ​ជាមួយ​ប្រេង Mustard Oil អាច​ជួយ​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ស្បែក​កាន់តែ​ល្អ ជាពិសេស អាច​ទប់ស្កាត់​ការ​យារ​ធ្លាក់​របស់​សុដន់ និង​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​បាន​ថែម​ទៀត​៕