ភាគច្រើននៃពួកយើងសុទ្ធតែយល់ស្របថា សក់ស្កូវអាចជាបញ្ហាគួរឱ្យរំខានមួយជាពិសេសប្រសិនបើយើងមានវ័យក្មេងនៅឡើយ។ បញ្ហាសក់ស្កូវមុនវ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយឬសសក់ធ្លាក់ចុះទាប។ ជួនកាលសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ទោះជាយ៉ាងណា កុំបារម្ភ! ថ្ងៃនេះយើងសូមបង្ហាញរូបបមន្តធម្មជាតិ ដែលមានប្រយោជន៍បំផុតក្នុងការបំបាត់សក់ស្កូវ និងជួយនាំមកនូវពណ៌ធម្មជាតិដល់លោកអ្នកឡើងវិញជារៀងរហូត។
ខាងក្រោមនេះគឺជារូបមន្តធម្មជាតិ ដែលអ្នកត្រូវមាន៖
គ្រឿងផ្សំ៖
– ប្រេងចម្រាញ់ចេញពីគ្រាប់កប្បាស ២០០ មិល្លីលីត្រ
– ក្រូចឆ្មា ៤ គ្រាប់
- ខ្ទឹមស ៣ ក្លែប
- ទឹកឃ្មុំ ១ គីឡូក្រាម
បកសំបកក្រូចឆ្មាចេញ រួចចិញ្ច្រាំវាជាមួយនិងខ្ទឹមស។ បន្ទាប់មក ដាក់ប្រេងកប្បាសនិងទឹកឃ្មុំចូល។ លាយគ្រឿងផ្សំទាំងនេះចូលគ្នាហើយចាក់ដាក់កែវមួយ។ ក្លាសេវាទុកក្នុងទូរទឹកកក។ បរិភោគវាមួយស្លាបព្រាបាយនៅមុនពេលទទួលទានអាហារ ពីរដងក្នុងមួយថ្ងៃ។
ឱសថបន្ថែមទៀតសម្រាប់សក់ស្កូវ៖
– ប្រើបឺរទឹកដោះមកម៉ាស្សាស្បែកក្បាលពីរដងរាល់សប្តាហ៍សម្រាប់រយៈពេលពីរទៅបីខែ។
- អ្នកក៏អាចផ្សំចូលគ្នារវាងទឹកដោះគោជូយ៉ាអួ ១ លីត្រ និងផ្សិតដំបែមួយស្លាបព្រាបាយ។ បរិភោគល្បាយលាយរួចមួយចឹបនៅមុនអាហារទាំងបីពេល។
- យកប្រេងដូងដាំពុះហើយបន្ថែមស្លឹកការីមួយចំនួន។ បន្ទាប់មកស្រិតប្រេងដូងចេញ ហើយទុកវាចោលឱ្យត្រជាក់។ លាបល្បាយផ្សំរួចទៅលើស្បែកក្បាល ហើយទុកចោលពីរបីនាទី បន្ទាប់មកលាងសម្អាតវាចេញ ជាការស្រេច៕