សព្វថ្ងៃនេះរឿងដែលសំខាន់បំផុតគឺការយកចិត្តទុកដាក់ពីចំណីដែលយើងទទួលទាន អាហារដែលអ្នកបានទទួលទានមួយចំនួនបានបង្កជំងឺមហារីក ដោយសារតែសារធាតុនានាផ្ទុកក្នុងអាហារទាំងនោះ ហើយបើយោងតាមស្ថិតិ ប្រជាជនអាមេរិកជិត ១,៥ លាននាក់បានពិនិត្យឃើញជំងឺមហារីកកាលពីឆ្នាំមុន។
ខាងក្រោមនេះគឺ ជាអាហារទាំង ១០ ប្រភេទនេះ ដែលយើងទទួលទានរាល់ថ្ងៃ និងច្រើនពេក អាចបង្កឱ្យមានកោសិកាមហារីកលូតលាស់ក្នុងរាងកាយអ្នក
១. ប៉េងប៉ោះកំប៉ុង (ផ្ទុកសារធាតុ BPA)
២. ត្រីសាល់ម៉ុងចិញ្ចឹម (ផ្ទុកជាតិគីមីជាច្រើនដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំអង់ទីប៊ីអូទិច និងសារធាតុបង្កមហារីកជាច្រើនទៀត (ត្រីសាល់ម៉ុងចិញ្ចឹម ខាងឆ្វេង និង ត្រីសាល់ម៉ុងសមុទ្រ ខាងស្តាំ)
៣. សាច់កែច្នៃ (ដាក់ពណ៌ និងសារធាតុគីមីជាច្រើន)
៤. ភេសជ្ជៈផ្អែមមានហ្គាស
៥. ពោតលីងកញ្ចប់ (ផ្ទុកសារធាតុគីមីឈ្មោះ Propyl Gallate)
៦. អាហារដែលមានរសជាតិប្រៃខ្លាំង ឬជ្រក់ប្រៃខ្លាំង ឬ អាហារដែលឆ្អើរលើភ្លើង
៧. ផ្លែឈើដែលចាក់ថ្នាំឱ្យឆាប់ធំ៨. ដំឡូងបារាំងកំប៉ុង ឬកញ្ចប់ (ផ្ទុកសារធាតុបង្កមហារីកឈ្មោះ Acrylamide)
៩. ស្ករសដុំៗបួនជ្រុង
១០. សាច់ក្រហម (ពិសាច្រើនបង្កជំងឺមហារីកពោះវៀនធំ)៕