ក្រុមវេជ្ជបណ្ឌិតទីបេតិ៍ និងអ្នកជំនាញសុខភាពលោកខាងកើត បានប្រាប់ពីរូបមន្តធម្មជាតិមួយ ដែលស្ថិតនៅកំពូលតារាងនៃឱសថធ្វើឱ្យក្មេងជាងវ័យ និងជំរុញដល់សុខភាព ហើយបើយោងតាមក្បួនវេជ្ជសាស្ត្រ វាជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខផង។
ប្រសិនបើលោកអ្នកធ្វើតាមការណែនាំ និងផឹកឱសថនេះរាល់ថ្ងៃ លោកអ្នកនឹងមានអារម្មណ៍ទទួលបានអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យក្នុងរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ។ លោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងក្មេងជាងវ័យ ហើយនឹងអាចដោះស្រាយបញ្ហាសុខភាពជាច្រើន។ វានឹងជួយលោកអ្នក ប្រសិនបើលោកអ្នកមានបញ្ហាក្រិនស្បែក ហើមរលាក និងជំងឺតម្រងនោម។
នេះជាអ្វីដែលលោកអ្នកត្រូវការ៖
- ទឹកក្រូចភ្លាស្រស់ ១០០ ក្រាម
- ទឹកឃ្មុំ ២០០ ក្រាម
- ប្រេងអូលីវ ៥០ មិល្លីលីត្រ
លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចចាក់ដាក់កូនចានមួយ។ គ្របគម្របឱ្យជិត រួចយកទៅដាក់នៅកន្លែងត្រជាក់ និងងងឹត។ ផឹកភេសជ្ជៈនេះរៀងរាល់ព្រឹកពោះទទេរ ត្រឹមតែ ១ ស្លាបព្រាបាយគឺគ្រប់គ្រាន់ដើម្បីជំរុញថាមពល និង ជំរុញសុខភាពជារួម។ ឱសថនេះគួរផឹករយៈពេល ១ ខែពេញ ហើយផឹកពីរដងក្នុង ១ ឆ្នាំ ក្នុងចន្លោះរយៈពេល ៦ ខែម្តង៕


