មុខងារថ្លើមសព្វថ្ងៃគឺដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ ប៉ុន្តែនៅពេលមានជាតិពុល ប្រមូលផ្តុំក្នុងរាងកាយច្រើន សរីរាង្គនឹងធ្វើការធ្ងន់ ហេតុនេះហើយវាត្រូវតែធ្វើការយ៉ាងលំបាកដើម្បីកម្ចាត់ជាតិពុលចេញ។ ការកើនជាតិពុលត្រូវបានបង្កើតឡើងដោយសារតែរបៀបរស់នៅនិងរបបអាហារដ៏គ្មានសុខភាព។
ដោយសារហេតុនេះហើយ លោកអ្នកត្រូវតែកម្ចាត់ជាតិពុលនេះចេញពីខ្លួន ដោយប្រើភេសជ្ជៈកម្ចាត់ជាតិពុលបែបធម្មជាតិ ១០០% នេះ។ ភេសជ្ជៈនេះនឹងបណ្តេញជាតិពុលពីរាងកាយ និងផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ ដែលជំរុញដល់ការរំលាយអាហារ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ តាមវិធីធម្មជាតិនេះ រាងកាយនឹងបំលែងអាហារ និងស្រូបយកសារជាតិចិញ្ចឹមពីអាហារបានល្អប្រសើរ ដែលនឹងមិនបណ្តាលឱ្យឡើងទម្ងន់នោះទេ។ ភេសជ្ជៈនេះនឹងកម្ចាត់ខ្លាញ់ពោះ ដែលត្រូវបានផ្សាភ្ជាប់ទៅនឹងជំងឺជាច្រើនដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទពីរ ក៏ដូចជាជំងឺលើសឈាម។
គ្រឿងផ្សំ៖
- ត្រសក់ ១ ផ្លែ
- ក្រូចឆ្មា ១ ចំហៀង
- ខ្ញីកោសសាច់រួច ១ ស្លាបព្រាបាយ
- ទឹកឆ្អិន ១/៣ នៃកែវ (កែវទឹកធម្មតាចំណុះប្រហែល ០,២៥ លីត្រ)
- ជីរវ៉ាន់ស៊ុយមួយចឹប
របៀបធ្វើ៖
ដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនក្រឡុក។ រួចផឹកវារាល់ថ្ងៃមុនចូលគេង។ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ លោកអ្នកនឹងកត់សម្គាល់ឃើញថយចុះខ្លាញ់ក្បាលពោះជាក់ជាមិនខាន៕