បញ្ហាក្លិនមាត់មានក្លិនមិនល្អ ឬ ក្លិនមាត់ស្អុយ គឺជារឿងដ៏សាមញ្ញមួយ ដែលតែងតែកើតមាននៅលើ មនុស្សគ្រប់វ័យទាំងអស់ មិនថា មនុស្សប្រុស ស្រី ចាស់ ឬ ក្មេងនោះទេ ប្រសិនអ្នកទាំងអស់នោះ មិនថែរក្សា និង សំអាតមាត់ធ្មេញ ជារៀងរាល់ថ្ងៃ។ ក្លិនមាត់មិនល្អ គឺជារឿងដ៏អាក្រក់បំផុត នៅពេល ដែលអ្នកចាប់ផ្តើមនិយាយទៅកាន់មនុស្សនៅជុំវិញខ្លួនរបស់អ្នក នៅក្នុងថ្នាក់រៀន កន្លែងការងារ និង នៅគ្រប់ទីកន្លែងទាំងអស់ ក្លិនមាត់ស្អុយរបស់អ្នក នឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកនៅជុំវិញខ្លួន ជាមិនខាន ជាពិសេសចំពោះអ្នកធ្វើការផ្នែកទំនាក់ទំនងតែម្តង។
ប៉ុន្តែសូមកុំបារម្ភ អនុវត្តតាមវិធីខាងក្រោមលោកអ្នកនឹងលែងបារម្ភរឿងក្លិនមាត់ទៀតហើយ៖
គ្រឿងផ្សំ
- ទឹកស្អាត
- ទឹកក្រូចភ្លា ឬក្រូចឆ្មា ១/២ នៃកូនកែវកាហ្វេ
- ដុំទឹកកកមួយសាង (១០ ទៅ ១២ ដុំ)
ស្រោចទឹកក្រូចឆ្មាលើដុំទឹកកកនីមួយៗ ដែលទុកក្នុងទូទឹកកក រួចកូរវាបន្តិច ដើម្បីឱ្យចូលជាតិ។ បន្ទាប់មកទុកវាឱ្យកកនៅក្នុងទូទឹកកក។
ពេលដុំទឹកកកក្រូចឆ្មារឹងហើយនោះ លោកអ្នកអាចដំបំបែកវាតូចៗ រួចបៀមវាឱ្យរលាយក្នុងមាត់ជាការស្រេច។ ដុំទឹកកកនៅសល់អាចប្រើបានថ្ងៃក្រោយៗទៀត។ បើមិនចង់បៀមដុំទឹកកកទេ លោកអ្នកអាចដាក់ដុំទឹកកកចូលទឹកផឹកធម្មតា ដើម្បីឱ្យវារក្សាប្រសិទ្ធភាពបានយូរ។ ត្រូវចាំ អាស៊ីតក្រូចឆ្មាច្រើនអាចធ្វើឱ្យខូចការចារធ្មេញ ដូច្នេះមិនត្រូវដាក់វាច្រើនហួសកម្រិតណែនាំខាងលើនោះទេ៕