សក់ ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ សម្រស់ដើម្បីឲ្យសម្រស់នៅនឹងនរ មិនចាស់ជាងវ័យ ប៉ុន្តែមនុស្សជាច្រើនតែងជួបប្រទះនូវបញ្ហា សក់ជ្រុះ សក់ខូច ដោយសារតែការអ៊ុតសក់ ការកៀបសក់ និងការហាយឡាយសក់ជាដើម។ តែសូមកុំបារម្ភ ថ្ងៃនេះយើងមានរូបមន្តសាប៊ូធម្មជាតិ ដែលអាចដោះស្រាយបញ្ហាទាំងនេះបាន និងផ្តល់លទ្ធផលក្នុងរយៈពេលដ៏ឆាប់បំផុត។ វានឹងជួយពង្រឹងគុណភាពសក់របស់អ្នក និងជួយកាត់បន្ថយការជ្រុះសក់ក្នុងកម្រិតតិចតួចបំផុត។ សាប៊ូធម្មជាតិនេះនឹងធ្វើឱ្យសក់ភ្លឺរលោងចែងចាំ និងដុះបានច្រើនទប់សឹងមិនចង់ឈ្នះ។
គ្រឿងផ្សំ
សាប៊ូខ្ញែរគឺជាគ្រឿងផ្សំធំជាងគេ៖
– ទឹកថ្នាំ Panthenol ១០០ មិល្លីលីត្រ
– បន្តក់សាប៊ូខ្ញែរ ៣០ មិល្លីលីត្រ
– ទឹកវីតាមីន A និង D ៣០ មិល្លីលីត្រ
– ប្រេងល្ហុងខ្ញែរ ៥០ មិល្លីលីត្រ
– ទឹកវីតាមីន B ចំនួន ២ កូនចានចង្កឹះតូចឬ ២០ មិល្លីលីត្រ
របៀបធ្វើ៖ ចាក់គ្រឿងផ្សំចូលគ្នាលាយជាមួយសាប៊ូខ្ញែរ ហើយលាយឱ្យសព្វគឺជាការស្រេច។
របៀបប្រើ៖ ប្រើសាប៊ូផ្សំនេះឱ្យបានរយៈពេល ៣ ខែដើម្បីពង្រឹងគុណភាពសក់។ ម៉ាស្សាវាថ្នមៗនៅលើស្បែកក្បាលរយៈពេល ៤ ឬ ៥ នាទី។ រួចទុកចោល ៤ ទៅ ១០ នាទី សឹមលាងទឹកចេញ។ ប្រសិនបើសក់របស់អ្នកស្ងួតពេក សូមដាក់សាប៊ូខ្ញែរកន្លះកូនដបចូលទៅគ្រឿងផ្សំខាងលើ ព្រោះជាតិខ្ញែរឆាប់ស្ងួតណាស់។ ប្រសិនបើសក់លោកអ្នកជ្រុះច្រើនជ្រុល លោកអ្នកត្រូវផឹកទឹកតែខ្ញែរដើម្បីគ្រប់គ្រងអ័រម៉ូន និងសរសៃឈាម ព្រោះយើងដឹងហើយថាកម្រិតជាតិដែកទាបនឹងធ្វើឱ្យជ្រុះសក់។
លោកអ្នកអាចទិញសាប៊ូខ្ញែរនៅគ្រប់ទីផ្សារ ហើយគ្រឿងផ្សំផ្សេងទៀតអាចរកទិញបាននៅឱសថស្ថាន។
បញ្ជាក់៖ ផលិតផលខាងលើសុទ្ធតែជាផលិតផលផ្សំពីធម្មជាតិទាំងអស់។ លោកអ្នកអាចចម្រាញ់ខ្លួនឯងបានប៉ុន្តែត្រូវការចំណាយពេល និងពិបាកចម្រាញ់ដោយខ្លួនឯងថែមទៀត។ ដូច្នេះ ដោយសារផលិតផលធម្មជាតិនេះមានលក់ស្រាប់ៗ (តាមឱសថស្ថាន) លោកអ្នកមិនចាំបាច់ចំណាយពេលរកនឹកពីវិធីចម្រាញ់ដោយខ្លួនឯងនោះទេ៕