ខ្ទឹមស មានផ្ទុកទៅដោយវីតាមីនល្អៗ ដូចជាម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត ដែលជួយធ្វើឲ្យរាងកាយរបស់យើងម៉ាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ។ ការទទួលទានខ្ទឹមសស្រស់ៗគឺជារឿងល្អបំផុត ដោយសារវាជាគ្រឿងផ្សំសកម្ម ហើយសារធាតុ Allicin ត្រូវបានធ្វើឱ្យសកម្មឡើងដោយសារប៉ះកម្តៅរបស់ខ្ទឹមស។ ដើម្បីទទួលបានលទ្ធផលល្អបំផុត ត្រូវបកសំបកខ្ទឹមសហើយកាត់ជាកង់ៗ និងទុកចោល ១៥ នាទី មុនពេលទទួលទានទាំងស្រស់។ ការកាត់ខ្ទឹមជាកង់ៗជួយឱ្យវាមានប្រតិកម្មជាតិគីមីមួយ ដែលធ្វើឱ្យសារធាតុ Allicin កាន់តែមានប្រសិទ្ធភាពស្រូបយកសារជាតិចិញ្ចឹមចូលក្នុងរាងកាយ។
មូលហេតុដែលលោកអ្នកត្រូវទទួលទានវាពេលពោះទទេរ ចម្លើយគឺពិតជាសមញ្ញ។ នៅពេលពោះរបស់អ្នកពោរពេញដោយអាហារ វាពិបាកឱ្យរាងកាយធ្វើដំណើរការ និងស្រូបយកសារធាតុចិញ្ចឹមរបស់អាហារណាស់ បែបនេះហើយទើបលោកអ្នកត្រូវទទួលទាននៅពោះទទេរ។
វិធីល្អបំផុតដើម្បីបន្ថែមខ្ទឹមសចូលក្នុងរបបអាហាររបស់អ្នកគឺត្រូវលាយវាជាមួយទឹកឃ្មុំ៖
– យកខ្ទឹម ២ ទៅ ៣ ក្លែប ហើយកាត់វាជាកង់តូចៗ
– លាយវាជាមួយទឹកឃ្មុំមួយស្លាបព្រាពេញ
ទទួលទានទឹកឃ្មុំលាយជាមួយខ្ទឹមសរាល់ថ្ងៃពេលពោះទទេរ លោកអ្នកនឹងមានអារម្មណ៍ពោរពេញដោយថាមពល និងសុខភាពល្អក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ៕