ស្នាមផ្លែគឺជាស្លាកស្នាមមួយដែលបានបន្សល់ទុកនៅលើស្បែករបស់អ្នក បន្ទាប់ពីស្បែករបស់លោក អ្នកទទូលរងនូវរបួសដោយប្រការណាមូយ ។ ជាទូទៅ ការព្យាបាលស្នាមផ្លែនេះ នៅតាមហាងកែសម្ផស្សមួយចំនួនមានតម្លៃថ្លៃ ។ ហើយខាងក្រោមនេះគឺជាវិធីផ្សេងៗគ្នាក្នុងព្យាបាលផ្លែលើស្បែក ដោយមិនចាំបាច់ចំណាយលុយច្រើននោះទេ។
ក្រូចឆ្មា ៖ លាបលើស្បែក និងទុកចោល ៣០ នាទីសឹមលាងទឹកចេញ។ អនុវត្តរាល់ថ្ងៃទាល់តែបាត់ស្នាម ។
ទឹកខ្មេះប៉ោម ៖ លាបលើស្បែកជាការស្រេច ស្បែកនឹងស្រូបយកសារធាតុពីទឹកខ្មេះប៉ោមដើម្បីព្យាបាល។
ទឹកខ្ទឹមស ៖ លាបលើស្បែក ១០ នាទីសឹមលាងទឹកចេញ លាបរាល់ថ្ងៃ។
ប្រទាលកន្ទុយក្រពើ ៖ លាងទឹកក្ដៅឧណ្ហៗសិន សឹមលាបប្រទាលកន្ទុយក្រពើពីលើផ្លែស្បែក។
ទឹកឃ្មុំ ៖ លាបពីលើស្បែក ម៉ាស្សាថ្នមៗទុករហូតដល់វាស្ងួតសឹមលាងទឹកចេញ អនុវត្តរាល់ថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល ៕