វិធីងាយៗ ដើម្បីបានសក់ស្អាតតាមធម្មជាតិ និងមិនងាយជ្រុះ ដោយមិនចាំបាច់ប្រើផលិតជំនួយ

សក់ស្អាតក៏អាចជួយអ្នកអោយមានភាពទាក់ទាញផងដែរ។ ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ រឺម៉ាស៊ីនគៀបសក់សុទ្ធតែធ្វើអោយសក់របស់អ្នកជួយបញ្ហាធ្ងន់ធ្ងរ។ ដូច្នេះដើម្បីស្តារវាឡើងវិញ សូមព្យាយាមញុំាអាហារទាំងនេះ៖

១. បន្លែ៖ ញុំាបន្លែអោយបានច្រើនមិនត្រឹមតែមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាពរាងកាយ និង សុខភាពប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ តែវាថែមទាំងជួយអោយសក់រឹងមាំផងដែរ។ វីតាមីន C ដែលមាននៅក្នុងបន្លែស្លឹកពណ៌បៃតងដូចជាស្ពៃក្រញ៉ាញ់ ស្ពៃ spinach, ផ្កាខាត់ណា ជួយអោយសក់ដុះលូតលាស់លឿន។

២. ទឹកដោះគោ៖ តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាកង្វះនៃជាតិដែក សង័្កសី biotin និង ប្រូតេអ៊ីនដែលចាំបាច់សុទ្ធតែបង្កអោយសក់ស្ងួត និងជ្រុះផងដែរ។ ដូច្នេះដើម្បីបំពេញជាតិទាំងនេះអ្នកគួរតែផឹកទឹកដោះគោជារៀងរាល់ថ្ងៃដើម្បីអោយសក់របស់អ្នកភ្លឺ មានសុខភាពល្អ និង ការពារការជ្រុះសក់ផងដែរ។

៣. ស៊ុត៖ សក់ឆាប់ដុះវែង និងរឹងមាំដោយសារតែរាងកាយមានជីវជាតិគ្រប់គ្រាន់។ ស៊ុតជាប្រភពដែលសំបូរទៅដោយប្រូតេអ៊ីន biotin និង ជាតិដែក។ ដូច្នេះអ្នកគួរតែបញ្ជូលវាទៅក្នុងរបបអាហាររបស់អ្នក។

៤. ត្រីសាម៉ុង៖ ខ្លាញ់អូមេហ្គា ៣ សំបូរច្រើនបំផុតនៅក្នុងត្រីសាម៉ុង។ វាគឺជាជាតិអាស៊ីតដែលចាំបាច់បំផុត វាដើរតួជាវីតាមីនដែលត្រូវការចាំបាច់សំរាប់សក់របស់អ្នក។ ដូច្នេះត្រីសាម៉ុងក៏ជាបញ្ជីចំណីអាហារដែលចាំបាច់សំរាប់សក់របស់អ្នកផងដែរ។