គន្លឹះ ៤យ៉ាង ធ្វើឲ្យស្បែកមុខ មើលទៅក្មេងជាងវ័យ និងម៉តរលោង

សំរាប់មិត្តៗនារី ដែលចង់ឲ្យស្បែកសស្អាត និងមើលទៅក្មេងជាងវ័យ ឥឡូវនេះអស់បារម្ហជាមួយនិងស្បែកស្រអាប់មើលទៅគ្មានសំណើមនេះតទៅទៀតទៅ។ វិធីទាំងនេះអាចធ្វើឲ្យស្បែក អ្នកមានភាពភ្លឺ និងស្រស់ថ្លា ស្អាតបែបធម្មជាតិ។

១. លាបថ្នាំការពារកម្ដៅថ្ងៃ

មានការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ស្បែកមុខដែលឆាប់ជ្រាវជ្រួញ ៨០% គឺបណ្ដាលមកពីកាំរស្មី UV ដូច្នេះអ្នកគួរចៀសឆ្ងាយពី កម្ដៅថ្ងៃកាន់តែច្រើនកាន់តែល្អ។ វាមិនមែនជាការយឹតយាវនោះទេដែល អ្នកចាប់ផ្ដើមមើលថែស្បែកមុខរបស់អ្នក និងការពារវាពីកម្ដៅថ្ងៃ ហើយបើអ្នកចាប់ផ្ដើមពីក្មេងទៀតនោះ អ្នកនឹងអរគុណខ្លួនឯងនៅពេលក្រោយ។

២. បរិភោគអាហារដែលមានសារជាតិចិញ្ចឹម

ការបរិភោគអាហារដែលមានសារជាតិចិញ្ចឹមខុសគ្នាៗ ធ្វើឲ្យមានការប្រសើរក្នុងការធ្វើឲ្យ ស្បែករបស់អ្នកមិនឆាប់ចាស់ និងមិនជ្រាវជ្រួញ។ ជាពិសេស អ្នកគួរបរិភោគអាហារណាដែលមាន វីតាមីន C ច្រើន ពីព្រោះវាអាចការពារឲ្យស្បែកអ្នក​ មានភាពវ័យក្មេងយូរអង្វែង។

៣. កុំជក់បារី

តាមវេជ្ជបណ្ឌិត Lowell Dale អ្នកអាចមើលឃើញស្នាមជ្រាវជ្រួញ ក្នុងរយៈពេល ១០ ឆ្នាំដែលអ្នកបានជក់បារី។ ម៉្យាងវិញទៀត បារីផ្ទុកនូវជាតិគីមីជាច្រើនដែលធ្វើឲ្យ ខូចខាតនូវជាតិប្រូតេអ៊ីននៅក្នុងស្បែក។ អ្នកជក់បារីក៏មានអាការៈជាំនៅក្រោមភ្នែកផងដែរ ដែលអាចហៅថា ថង់ភ្នែក។

៤. សម្រានឲ្យបានច្រើន

ការចូលគេងយប់ពេក ឬការគេងបានតិចតូចធ្វើឲ្យ សមត្ថភាពនៃស្បែកមុខរបស់អ្នក ចុះអន់ថយក្នុងការជួសជុលខ្លួនវានៅពេលយប់ ពីការប៉ះពាល់នៃបរិស្ថានខាងក្រៅ ដូចជាកម្ដៅថ្ងៃ ដូច្នេះអ្នកគួរគេងឲ្យបាន ៧ ទៅ ៩ ម៉ោង ហើយអ្នកគួរចូលគេងឲ្យបានមុនម៉ោង ១១។