ការ​ផឹកស្រា​ក្រហម​មួយ​កែវ​ ស្មើនឹង​ការហាត់​ប្រាណ ១ម៉ោង​ ហើយនេះជាមូលហេតុ

​អ្នក​ចូលចិត្ត​ស្រាក្រហម​ អាន​អត្ថបទ​នេះអាចនឹងសប្បាយចិត្ត ពេលដឹងពីប្រយោជន៍​នៃ​ការ​ទទួល​ទាន​ស្រាក្រហម ។ យោងតាមការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញឲ្យឃើញថា​ ការផឹកស្រា​ក្រហម​មួយ​កែវ​ស្មើនឹង​ការហាត់​ប្រាណ ១ ម៉ោង​។​

ការសិក្សា​នេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យដ៏ល្បីមួយ នៅប្រទេស​កាណាដា បានឱ្យដឹងថា​ស្រាក្រហម​មាន​ផ្ទុក​សារធាតុ​មួយចំនួន​ហៅថា Resveratrol ដែល​ស្មើនឹង​រាងកាយ​របស់​អ្នកធ្វើ​លំ​ហាត់ប្រាណ​។​

ដោយសារធាតុ Resveratrol គឺ​សំដៅ​ទៅលើ​ស្បែក​របស់​ទំពាំងបាយជូ​រ​ក្រហម ផ្លែ​បឺ​រី​ខៀវ ពពួក​សណ្ដែក និង​បឺ​រី​ផ្សេងទៀត​ វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ប្រសិទ្ធភាព ដែល​ការពារ​ដំណាំ​ទាំងនោះ​ពី​គ្រោះថ្នាក់​បរិស្ថាន​នានា​ ហើយ​ស្បែក​របស់​ទំ​ពាំ​បាយ​ជូរ​មាន​សារធាតុ​នេះ​ច្រើន ដែល​អាច​រក្សា​ផ្លែ​នេះ​ពី​ការ​ខូច​ដោយសារ​ពន្លឺព្រះអាទិត្យ និង​ជំងឺផ្សិត​៕

ទោះយ៉ាងណា ការផឹក​គ្រឿងស្រវឹង មិនល្អ​ចំពោះ​សុខភាព​នោះទេ។ អ្នកជំនាញសុខភាព ​ណែនាំ​ឲ្យ​ផឹក​ស្រាក្រហម ត្រឹមតែ ១កែវ​ប៉ុណ្ណោះ ក្នុង​រយៈពេល ២​សប្ដាហ៍ ដើម្បី​ទទួល​បាន​សុខភាព​ក្រពះ-ពោះវៀន​ល្អ។