ផ្លែស្រកានាគ មានគុណប្រយោជន៍ច្រើន តែគ្រប់គ្នាមិនសូវចាប់អារម្មណ៍

ផ្លែ​ស្រកានាគ​មានគុណ​តម្លៃ​ខាង​សុខភាព​ច្រើន​អនេក​ដែល​មនុស្ស​ភាគច្រើន​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ផ្លែ​ស្រកានាគ​ផ្ទុក​ទៅដោយ​ជាតិ​កាល់ស្យូម ផូស្វ័រ ជាតិ​ដែក វីតាមីន B1, B2, B3 ប៉ុន្តែ​វីតាមីន C របស់​វា​មានតម្លៃ​ខ្លាំងជាងគេ ព្រោះ​ជួយ​ដល់​សុខភាព​ស្បែក ឆ្អឹង ធ្មេញ និង​ជំនួយ​ភ្នែក​។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់វាដែលអ្នកមិនធ្លាប់បានដឹងពីមុនមក៖

​- ជួយ​សម្រក​ទម្ងន់​

– បន្ថយ​សម្ពាធ​ឈាម​សម្រាប់​អ្នកជំងឺ​លើសឈាម​

​- បន្ថយ​រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម​

​- កាត់បន្ថយ​ឱកាស​កើត​ជំងឺមហារីក​

​​- ទប់ស្កាត់​ជំងឺ​កកឈាម​

​​- កាត់បន្ថយ​ជំងឺ​បេះដូង​

​​- កាត់បន្ថយ​ភាពស្លេកស្លាំង​

​- ពង្រឹង​ឆ្អឹង​

​- ពង្រឹង​ធ្មេញ​

​- ជួយ​ឱ្យ​ភ្នែក​មើល​បាន​ច្បាស់​ល្អ​

​- ព្យាបាល​ទល់លាមក​

​- ជួយ​ពង្រឹង​មុខងារ​របស់​ប្រព័ន្ធ​ភាពស៊ាំ​៕