ហេតុផលទាំងនេះហើយ ដែលអ្នកគួរតែមានក្រូចឆ្មា ត្រៀមនៅផ្ទះជាប្រចាំ

ស្រ្ដីមេផ្ទះប្រាកដជាដឹងថាក្រូចឆ្មាមានអត្ថប្រយោជន៍ជាខ្លាំង មិនមែនត្រឹមតែយកមកធ្វើម្ហូបអាហារប្រចាំថ្ងៃនោះទេ។ ប៉ុន្ដែក្រូចឆ្មាមានគុណសម្បត្តិជាច្រើន ដោយគេអាចយកវាមកធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺផងដែរ។ ក្រូចឆ្មា មានផ្ទុកជាតិទឹក និងប្រភពវីតាមីនសេ (C) ដ៏ល្អបំផុត ​វាក៏សំបូរទៅដោយជាតិសរសៃចំណីអាហារនិងសារធាតុរ៉ែដូចជា កាល់ស្យូម ដែក ប៉ូតាស្យូម ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រផងដែរ។ ខាងក្រោមនេះជារឿងដែលល្អបំផុត ដែលអ្នកគួរតែមានក្រូចឆ្មា នៅផ្ទះជាប្រចាំ ៖

១. ព្យាបាលជំងឺក្អក និងឈឺក ដោយអ្នកគ្រាន់តែយកទឹកសលាយជាមួយនឹងអំបិលបន្ដិច, ទឹកឃ្មុំ ហើយដាក់ក្រូចឆ្មាចូលជាការស្រេច។ អ្នកអាចយក្រូចច្របាច់ទឹករួចក៏បាន រឺក៏ចិតជាជមនិតស្ដើងក៏បានតាមចំណងចំណូលចិត្តរបស់អ្នក។

២. អ្នកអាចយកក្រូចឆ្មាលាយជាមួយនឹងទឹកតែដើម្បីព្យាបាលជំងឺគ្រុនក្ដៅ។

៣. អាចព្យាបាលការហើមអញ្ចាញធ្មេញ និងជួយកាត់បន្ថយការឈឺបំពង់ក។

៤. បំបាត់ការស្រេកទឹក

៥. ព្យាបាលការមិនរំលាយអាហារ និងបញ្ហាហើមពោះ

៦. អាចជួយអ្នកពីជំងឺរលាកក្រពះ ដោយអ្នកគ្រាន់តែយកសំបកក្រូចឆ្មាដាក់លាយជាមួយនឹងទឹកក្ដៅអ៊ុនជាការស្រេច។

៧. ការពារជំងឺរាគ អ្នកអាចយកក្រូចឆ្មាលាយជាមួយនឹងទឹកក្ដៅ បន្ទាប់មកលាយជាមួយនឹងទឹកឃ្មុំដែលវាជាវិធីដ៏ងាយស្រួលបំផុត។

៨. អស់បញ្ហាទល់លាមក

៩. ជួយសំអាតស្បែកខ្មៅ ក៏ដូចជាស្បែកក្រិនយ៉ាងមានប្រសិទ្ធិភាព​ដោយគ្រាន់តែយកក្រូចដែលយើងចិតជាជំនិតមកបិទនៅកន្លែងដែលមានបញ្ហា ដោយអ្នកទុកមួយសន្ទុះចាំអ្នកលាងទឹកចេញ។

១០. ព្យាបាលជំងឺឡើងច្រាំងអណ្ដាត អ្នកគ្រាន់តែយកក្រូចឆ្មាមកជូតអណ្ដាតឲ្យបាន៣ដងក្នុងមួយថ្ងៃ នោះអណ្ដាតរបស់អ្នកនឹងត្រឡប់មកសភាពដើម។

១១. ព្យាបាលជំងឺពងបែកមាត់

១២. ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង៕