អត្ថប្រយោជន៍ ៧​យ៉ាង​នៃ​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ នៅ​ពេល​ព្រឹក

ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ដំបូង​គេ​នៅ​ពេល​ព្រឹក​គឺជា​រឿង​ដ៏​សំខាន់​មួយ ព្រោះ​តែ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដំ​ពោះ​សុខភាព​។ ទឹក​ក្រូចឆ្មា​មាន​វីតាមីន C ខ្ពស់​ អ្នក​ដែល​ញ៉ាំ​វីតាមីន C កាន់តែច្រើន កាន់តែ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍ ៧​យ៉ាង​នៃ​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​នៅ​ពេល​ព្រឹក​៖

1.​ ​វីតាមីន C ដ៏​ច្រើន​របស់​ក្រូចឆ្មា​នឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រឆាំង​ការ​កើត​ជំងឺ​ផ្តាសាយ

2.​ ​​ជួយ​ច្រោះ​ជាតិពុល​ចេញពី​ផ្លូវ​រំលាយ​អាហារ បំបាត់​អាការៈ​ហើមពោះ និង​ក្រហាយ​ដើមទ្រូង​ព្រមទាំង​ភ្ញោ​ចដ​ល់​ការផលិត​ទឹកប្រមាត់​ទៀត​

3.​ ​ទឹក​ក្រូចឆ្មា​ជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួន និង​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​សម្រាប់ថ្ងៃ​ថ្មី​

4.​ ​ក្រូចឆ្មា​មាន​សមត្ថភាព​សម្លាប់​បាក់តេរី​ផង និង​វីរុស​ផង ដូច្នេះ​ល្អ​បំផុត​សម្រាប់​ការ​ឈឺបំពង់ក​

5.​ ​​ជា​ជំនួយ​ដ៏​ល្អ​មួយ​សម្រាប់​ការ​សម្រក​ទម្ងន់

6.​ ​កម្រិត​ដ៏​ខ្ពស់​នៃ​ជាតិ​ប៉ូ​តា​ស្យូម និង​ម៉ាញ៉េស្យូម​ក្នុង​ទឹក​ក្រូចឆ្មា​មានប្រ​យោ​ជន៍​ណាស់​សម្រាប់​សរសៃប្រសាទ និង​ខួរក្បាល​

7.​ ​អង់​ទី​អុកស៊ី​ដង់​របស់​ក្រូចឆ្មា​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​បាន​ច្រើន​ប្រភេទ​ដែរ​៕

*សូមកុំទទួលទានទឹកក្រូចឆ្មាដោយផ្ទាល់ ក្រូចឆ្មាមានបរិមាណអាស៊ីតច្រើន ដូច្នេះពួកគេចាំបាច់ត្រូវលាយជាមួយទឹក ឬតែងជាដើម មុនពេលផឹក។