ក្បូនអាថ៌កំបាំងទាំង ៥ ដើម្បីបានក្បាលពោះ រាបស្មើ

អ្នកស្រមៃចង់បានក្បាលពោះរាបស្មើរដូចតារាកូរ៉េ ប៉ុន្តែប្រហែលជាអ្នកគ្មានពេលគ្រប់គ្រាន់ក្នុងការហាត់កីឡា រឺមិនអាចព្យាយាមហាមប្រាមខ្លួនឯងបានពីការញ៉ាំរបស់ផ្តេសផ្តាសបាន។ អ្នកតែងតែឆ្ងល់ថា តើហេតុបានពួកគេមានរាងស្អាតម្ល៉េះ? តើពួកគេញ៉ាំអ្វីដែរទៅ? ខាងក្រោមនេះអាថ៌កំបាំងរបស់ពួកគេ៖

១. ពួកគេព្យាយាមជៀសអោយឆ្ងាយពីអាហារឥតប្រយោជន៍គ្រប់ប្រភេទ

តើអ្នកធ្លាប់ដែលសម្គាល់មើលពីរបបអាហាររបស់ស្ត្រីដែលមានរាងស្អាតដែររឺទេ? ពួកគេជាទូទៅញ៉ាំអាហារដែលមានជីវជាតិច្រើន ហើយផ្តល់សុខភាពល្អ។ ពួកគេជាញឹកញាប់តែងញ៉ាំបន្លែស្រស់, ផ្លែឈើស្រស់, គ្រាប់ធញ្ញាជាតិ⁣ជាដើម។ ពួកគេមិនញ៉ាំអាហារផ្តេសផ្តាសទេ ហើយពួកគេក៏មិនញ៉ាំស្ករ (ប្រភេទជាតិផ្អែមកែច្នៃ)។

២. ពួកគេរក្សាអោយរាងកាយរបស់ពួកគេមានជាតិទឹក

ទឹកគឺជាមិត្តសម្លាញ់របស់ស្ត្រីដែលមានក្បាលពោះរាបស្មើរ។ វាល្អសំរាប់ប្រព័ន្ធរំលាយអាហាររបស់យើង, ជំរុញដល់ការដុតរំលាយអាហារក្នុងរាងកាយយើង, រក្សាអោយរាងកាយរបស់យើងមានសំណើម ហើយល្អចំពោះស្បែក។ ដូច្នេះ, ពួកគេទៅណាមកណាមិនដែលភ្លេចកាន់ដបទឹកទេ។

៣. ពួកគេមិនចោលការគេងរបស់ពួកគេទេ

នេះជាចំនុចដ៏សំខាន់បំផុតរបស់ស្ត្រី។ ការគេងលក់ស្រួលនៅពេលយប់វាមិនត្រឹមតែជំរុញដល់សុខភាពស្បែកប៉ុណ្ណោះទេ តែវាក៏ជួយដុតបំផ្លាញក្បាលពោះដែរ។ ប្រសិនបើអ្នកគេងមិនបានត្រឹមត្រូវទេនោះ រាងកាយរបស់អ្នកនឹងមានអារម្មណ៍ស្ត្រេស។ នេះនាំអោយមានការបញ្ចេញអ័រម៉ូនដែលគេហៅថាអ័រម៉ូន cortisol ដែលជំរុញអោយមានខ្លាញ់ក្បាលពោះ។ ដូច្នេះ, ការគ្រប់គ្រងទម្លាប់នៃការគេងអោយបានត្រឹមត្រូវ វានឹងជួយធ្វើអោយអ្នកមានរាងស្រលូនស្អាតដោយស្វ័យប្រវត្តិ។

៤. ឥរិយាបថនៃការឈរ

ឥរិយាបថនៃការដេក⁣ ដើរ ឈរ អង្គុយក៏ជារឿងចាំបាច់ក្នុងការរក្សាអោយមានក្បាលពោះរាបស្មើរដែរ។ ពេលដែលអ្នកអង្គុយ រឺឈរ, សូមរក្សាឆ្អឹងខ្នងអោយត្រង់ ហើយស្មារត្រូវតែបើកទូលាយ។ អ្នកត្រូវតែព្យាយាមកែទម្លាប់របស់អ្នកអោយបាន។

៥. ពួកគេព្យាយាមធ្វើសកម្មភាព ហើយស្វាហាប់ពេញមួយថ្ងៃ

ទោះបីជាពួកគេមិនមានពេលទៅ gym បានទៀងទាត់ក៏ដោយ ក៏ពួកគេព្យាយាមបញ្ចេញកំលាំងដូចជាការដើរ, រត់ រឺការរាំជាដើម ហើយយ៉ាងហោចណាស់ក៏កន្លះម៉ោងដែរ៕